ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ កំពុងដំណើរការប្រកបដោយវិន័យ និងមានរបៀបរៀបរយ


ក្រៅពីវត្តមាននៃបណ្តាក្រសួង-ស្ថាប័ននានា ក្នុងនោះក៏មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ ក៏ដូចជាការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការសម្របសម្រួល និងផ្តល់ព័ត៌មានជូនបេក្ខជន។


លើសពីនេះ ការសហការរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទាំងការផ្តល់ទីតាំងនិងការសម្របសម្រួលនានា ពិតជាសំខាន់ពោលគឺបានធ្វើឱ្យការប្រឡងប្រជែងនេះប្រព្រឹត្តទៅបានយ៉ាងរលូន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១