កំណែទម្រង់រដ្ឋបាល
ការកសាងរដ្ឋបាលសាធារណៈឲ្យកាន់តែមានភាបឆ្លើយតប ប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមជាមួយការលើកកំពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈរបស់មន្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឲ្យទៅជាអ្នកផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធភាពដែលបម្រើ ប្រជាជនឲ្យកាន់តែប្រសើរឡើង គឺមិនមែនត្រឹមតែជាការប្រាថ្នារបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេតែក៏ជាសេចក្តីរំពឹងចង់បានរបស់ប្រជាពលរដ្ឋផងដែរ។ ក្រសួងមុខងារសាធារណៈក្នុងនាមជាសេនាធិការរបស់រាជភិបាលក្នុងវិស័យមុខងារសាធារណៈ និងទទួលបន្ទុកដឹកនាំនិងសម្របសម្រួលការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈមានកាតព្វកិច្ចចម្បងក្នុងការរួមចំណែកសម្រេចឲ្យមាននូវការប្រាថ្នារបស់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ។ តើយើងគួរធ្វើអ្វីខ្លះនិងដោយរបៀបណាដើម្បីឈានទៅសម្រេចការប្រាថ្នារួមនេះ?
កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ដែលត្រូវបានទទួលការអនុម័តដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈរដ្ឋមន្ត្រីគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការតម្រង់ទិសនៃសកម្មភាពកែទម្រង់រដ្ឋបាលសាធារណៈលើវិថីឆ្ពោះទៅរកសេចក្តីប្រាថ្នានោះ។ កម្មវិធីកំណែទម្រង់ដែលប្រសូត្រចេញពីគំនិតប្រាជ្ញាញាណនៃថ្នាក់ដឹកនាំនិងមន្ត្រីរាជការយើងបានឆ្លុះបញ្ចាំងយ៉ាងប្រាកដប្រជានូវស្ថានភាពបច្ចុប្បន្ន ដោយបានដាក់ចេញនូវសកម្មភាពអនុវត្តដ៏សមស្របជាដំណាក់កាលៗ ព្រមជាមួយសូចនាករបញ្ជាក់ពីវឌ្ឍនភាពការងារយន្តការអនុវត្តយន្ត ការតាមដាននិងវាយតម្លៃវឌ្ឍនភាពនៃការងារកែទម្រង់ជាប្រព័ន្ធផងដែរ។ ឈរលើកម្មវិធីជាតិដ៏ជាក់លាក់និងប្រាកដនិយមនេះ ការកែទម្រង់នឹងនាំមកនូវការផ្លាស់ ប្តូរទាំងបរិមាណ ទាំងគុណភាពបន្ថែមទៀត សម្រាប់ដំណើរការនៃរដ្ឋបាលសាធារណៈនិងការផ្តល់សេវាសាធារៈដល់ប្រជាពលរដ្ឋ។
លម្អិត...