គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពរបស់អនុគណៈកម្មាធិការទាំង៤ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤


នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពរបស់អនុគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈទាំង៤ នៃ គ.ក.ស. សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន និងលោក លោកស្រី ជាសមាជិកអនុគណៈកម្មាធិការ មានចំនួនសរុប ៤០នាក់។


បន្ទាប់ពីបានស្តាប់របាយការណ៍របស់អនុគណៈកម្មាធិការនីមួយៗ ឯកឧត្តមប្រធាន បានផ្តល់ប្រសាសន៍ណែនាំតម្រង់ទិស ជូនក្រុមការងារ ឱ្យពិនិត្យ និងសិក្សាលើការបន្ស៊ីសកម្មភាពការងាររបស់អនុគណៈកម្មការនីមួយៗ ឱ្យមានសង្គតភាព ហើយគាំទ្រគ្នាទៅវិញទៅមក ជៀសវាងការជាន់តួនាទីភារកិច្ចគ្នា។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានអង្គប្រជុំក៏បានបន្ថែមថា រាល់ការរៀបចំផែនការការងារ គប្បីគិតគូរពីទិដ្ឋភាពរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។


ឯកឧត្តមប្រធានអង្គប្រជុំ បានកំណត់កាលបរិច្ឆេទការរៀបចំផែនការឡើងវិញរបស់អនុគណៈកម្មាធិការនីមួយៗ ដោយភ្ជាប់ជាមួយផែនការថវិកាជាមួយនៅកិច្ចប្រជុំបន្ទាប់សប្តាហ៍ក្រោយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១