កិច្ចប្រជុំអន្តរក្រសួង លើការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍


ព្រឹកនេះ ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសជាច្រើនរូប។


បន្ទាប់ពីកិច្ចស្វាគមន៍ និងការធ្វើបទបង្ហាញពីតំណាងក្រសួងទេសចរណ៍ អង្គប្រជុំបានពិនិត្យនិងពិភាក្សាលម្អិតទៅលើចំណុចសំខាន់ៗដែលមាននៅក្នុងសេចក្តីព្រាងអនុក្រឹត្យរួមមាន៖ ១)ការកំណត់កែសម្រួលរចនាសម្ព័ន្ធចំណុះក្រសួងទេសចរណ៍ ២)កែសម្រួលលើមុខងារ តួនាទីភារកិច្ច និងខ្លឹមសារនៃសេចក្តីព្រាងតាមមាត្រានីមួយៗ និង ៣)ផ្សេងៗ។


ជាចុងក្រោយ ឯកឧត្តមប្រធាន បានចាត់ឱ្យអង្គភាពជំនាញទទួលបន្ទុក កែសម្រួលលើទម្រង់រចនាសម្ព័ន្ធនិងខ្លឹមសារមួយចំនួននៅក្នុងសេចក្តីព្រាងទៅតាមស្មារតីអង្គប្រជុំ រួចបន្តយន្តការអនុវត្តជាមួយក្រសួងទេសចរណ៍ ដើម្បីឈានទៅរកការសម្រេចចុងក្រោយ ដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១