ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញដាក់កម្រងផ្ការំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ


(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១៥កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: បានដឹកនាំគណ:ប្រតិភូក្រសួងមុខងារសាធារណ: ដាក់កម្រងផ្ការំលឹកខួបអនុស្សាវរីយ៍លើកទី ៦៩ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២២) នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១