អ្នកសង្កេតការណ៍ដែលជាតំណាងសាកលវិទ្យាល័យ មហាជនដែលបានចុះឈ្មោះដោយស្ម័គ្រចិត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) កំពុងសង្កេតពីដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពេញមួយថ្ងៃ


អ្នកសង្កេតការណ៍ដែលអញ្ជើញចូលរួម មានតួនាទីឃ្លាំមើលសកម្មភាព និងដំណើរការនៃការប្រឡងប្រជែងក្នុងគោលដៅ ធានាថាការប្រឡងប្រជែងពិតជាប្រព្រឹត្តិទៅស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព។ ទន្ទឹមនឹងនេះអ្នកសង្កេតការណ៍ ដែលជាយុវជន ស.ស.យ.ក ក៏បានចូលរួមក្នុងតួនាទីសម្របសម្រួល និងផ្តល់ព័ត៌មានពីដំណើរការទូទៅនៃការប្រឡងជូនទៅដល់បេក្ខជនតាមការចាំបាច់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១