ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ធ្វើបទបាឋកថា ស្តីពី“ភាពជាអ្នកដឹកនាំ នវានុវត្តន៍​ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ” ដល់សិស្សក្រមការ​ជំនាន់ទី១០​ និងកម្មសិក្សាការី​នៃសាលាភូមិន្ទរដ្ឋបាល


(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញធ្វើបទបាឋកថាស្ដីពី “ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ” ជូនដល់សិស្សក្រមការ​ជំនាន់ទី១០​ និងកម្មសិក្សាការី​នៃសាលាភូមិន្ទរដ្ឋបាល។


ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ (NIE) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ នៃក្រសួងមុខងារសាធារណៈ ព្រមទាំងគណៈគ្រប់គ្រង គ្រូសម្របសម្រួល​ សិស្សក្រមការ​ ជំនាន់ទី១០​ និងកម្មសិក្សាការី​ សរុបមានអ្នកចូលរួម ចំនួនប្រមាណជិត ៨០០ អង្គ/នាក់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១