«ទោះលទ្ធផលយ៉ាងណាក្តី បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូទាំងអស់ បានបង្ហាញភាពជាគំរូ និងផ្តល់ផលជះជាវិជ្ជមានដល់សហគមន៍ និងប្រទេសជាតិរួចស្រេចទៅហើយ»


ខណៈនេះការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ បានរួចរាល់ចប់សព្វគ្រប់ និងរង់ចាំការសម្រេចនូវលទ្ធផលចុងក្រោយ។ ទោះបីជាលទ្ធផលយ៉ាងណា គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ពិតជាមានមោទនភាពចំពោះបេក្ខភាពទាំងអស់ដែលបានចូលរួម មិនថាស្ថិតក្នុងដំណាក់កាលណានោះទេ។ អ្វីដែលជាមោទនភាពលើសពីនេះទៅទៀតនោះ គ.វ.ជ. បានសង្កេតឃើញថា តាមរយៈការចូលរួមកន្លងមកនេះ បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូទាំងអស់ សុទ្ធតែបានបង្ហាញភាពជាគំរូ និងផ្តល់ផលជះជាវិជ្ជមានដល់សហគមន៍ និងប្រទេសជាតិរួចជាស្រេចហើយ។


គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) សូមយកឱកាសនេះ ថ្លែងអំណរគុណ ដល់មណ្ឌលសុខភាព សាលាបឋមសិក្សា និងអនុវិទ្យាល័យទាំងអស់ ដែលបានចូលរួមប្រកួតប្រជែងជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូ សម្រាប់ឆ្នាំ២០២៣។ ការចូលរួមរបស់អង្គភាពទាំងអស់គឺជាសក្ខីភាពនៃ ស្មារតី និងឆន្ទៈចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកែលម្អ និងអភិវឌ្ឍស្តង់ដារនៃការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋរបស់យើង ជាពិសេសក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១