ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមសន្និសីទអន្តរជាតិ នៅសាធារណរដ្ឋកូរ៉េ


(រាជធានីភ្នំពេញ) ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូ ទៅកាន់សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមសន្និសីទអន្តរជាតិលើការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈស្ដីពី “បញ្ហាប្រឈមថ្មី និងការជំរុញនវានុវត្តន៍ដើម្បីគ្រប់គ្រងបុគ្គលិកក្នុងសម័យបរិវត្តកម្ម (New Challenges and Inspiring Innovations in Personnel Administration in the Era of Transformation)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១