កិច្ចប្រជុំពិភាក្សាទៅលើគោលការណ៍​ច្បាប់ និងសេចក្តីព្រាងច្បាប់ ដែលពាក់ព័ន្ធទៅនឹងវិស័យមុខងារសាធារណៈ


នាថ្ងៃព្រហស្បតិ៍​ ទី​៧​ ខែកញ្ញា​ ឆ្នាំ២០២៣ ឯកឧត្ដម​ យក់​ ប៊ុនណា​ រដ្ឋលេខាធិកា​រប្រចាំការ​នៃក្រសួងមុខងារសាធារណៈ​ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ​ ពិភាក្សា​ និងកែសម្រួលលើសេចក្តីព្រាងមួយចំនួន​ នៅទីស្តីការគណៈរដ្ឋមន្ត្រី​។


កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្រោមការដឹកនាំប្រជុំរបស់ ឯកឧត្តម​ ស៊ា​ ម៉ៅ​ អនុប្រធាន​ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអ្នកច្បាប់ ​ដោយបានធ្វើការពិភាក្សាទៅលើគោលការណ៍​ច្បាប់ និងសេចក្តីព្រាងច្បាប់ ដែលពាក់ព័ន្ធទៅនឹងវិស័យមុខងារសាធារណៈជាពិសេសកិច្ចឆ្ពោះទៅកាន់ការកែទម្រង់ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ​ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។


រូបភាពដោយ៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១