ឯកឧត្ដម យក់ ប៊ុនណា អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស កម្រិតថ្នាក់ដឹកនាំផ្ទៃក្នុងក្រសួង ពិនិត្យពិភាក្សាលើការរៀបចំយន្តការស្ថាប័ន ក្នុងក្របខ័ណ្ឌគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងក្រសួងមុខងារសាធារណៈ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣
នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស កម្រិតថ្នាក់ដឹកនាំផ្ទៃក្នុងក្រសួង ពិនិត្យពិភាក្សាលើ ការរៀបចំយន្តការស្ថាប័ន ក្នុងក្របខ័ណ្ឌគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងក្រសួងមុខងារសាធារណៈ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ គឺជាផ្នែកមួយនៃការចូលរួមក្នុងដំណើរការកំណែទម្រង់ស្ថាប័នក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ។