ឯកឧត្តម គង់ សុវត្ថិភាព អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ក្រសួងមុខងារសាធារណៈ បានផ្តល់កិច្ចសម្ភាសជាមួយទូរទស្សន៍ BTV អំពីការប្រឡងប្រជែងជ្រើសរើស មន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៣ ចំនួន២៥០ កន្លែង


ឯកឧត្តម គង់ សុវត្ថិភាព អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ក្រសួងមុខងារសាធារណៈ បានផ្តល់កិច្ចសម្ភាសជាមួយទូរទស្សន៍ BTV អំពីការប្រឡងប្រជែងជ្រើសរើស មន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៣ ចំនួន២៥០ កន្លែង ដោយសង្កត់ធ្ងន់ទៅលើគោលការណ៍នៃការប្រឡងនឹងត្រូវឈរលើ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។


សូមជម្រាបផងដែរថា ការចុះឈ្មោះប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន២៥០កន្លែង បានចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។


បេក្ខជនអាចដាក់ពាក្យប្រឡងប្រជែងតាមរយៈ៖ (១) ប្រព័ន្ធអនឡាញ៖ ដោយបេក្ខជនអាចស្កេន QR Code ឬ ចូលទៅកាន់គេហទំព័រ: https://lms.era.gov.kh/qrlink/2A ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារច្បាប់ដើម ឬ (២)បេក្ខជនអាចទំនាក់ទំនងមកមន្ទីរមុខងារសាធារណៈតាមបណ្តាខេត្ត ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារច្បាប់ដើម។


សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ ០៧៨ ២៤៣២៣៥ ឬ ០១២ ៨៤៣ ១១៤ ឬ ចូលទីកាន់តំណភ្ជាប់ https://lms.era.gov.kh/qrlink/2G សម្រាប់ការណែនាំពីរបៀបចុះឈ្មោះចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១