ឯកឧត្តម ហង្ស ឆាំឆាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រដ្ឋមន្ត្រី ព្រុំ សុខា បានអញ្ជើញចូលរួមក្នុងពិធីបូជាព្រះសព ព្រះជោតិថ្ថេរ ប៉េ ភន ព្រះចៅអធិការវត្តកី្តកណ្តាល
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ Sek Layhong | កាលបរិច្ឆេទ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១
(ខេត្តព្រៃវែង)៖ នារសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហង្ស ឆាំឆាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា រួមដំណើរដោយឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងមុខងារសាធារណៈមួយចំនួន បានអញ្ជើញចូលរួមក្នុងពិធីបូជាព្រះសព ព្រះជោតិថ្ថេរ ប៉េ ភន ព្រះចៅអធិការវត្តកី្តកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង។