កិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន លើសំណើសុំពិនិត្យនិងសម្រេចលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ (ថ្មី) របស់ក្រសួងអប់រំ យុវជន និងកីឡា


ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ពិនិត្យពិភាក្សាលើសំណើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា (ថ្មី)។


កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពី តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសុខាភិបាល ថ្នាក់ដឹកនាំនិងអង្គភាពជំនាញក្រសួងមុខងារសាធារណៈ ជាច្រើនរូប។


បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លើសេចក្តីព្រាងរួចមក អង្គប្រជុំបានពិភាក្សាផ្តល់មតិយោបល់ជាច្រើននិងឯកភាពទៅលើ៖ ១)ការកំណត់មូលបទ ២)ការពិនិត្យកែសម្រួលខ្លឹមសារ និងកំណត់មុខងារនៅក្នុងជំពូក មាត្រា និងរចនាសម្ព័ន្ធ នៃសេចក្តីព្រាង ៣)ការកំណត់រចនាសម្ព័ន្ធក្រសួង និង ៤)ផ្សេងៗ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១