លេខាធិការដ្ឋាន គ.ក.រ បន្តប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ


(រាជធានីភ្នំពេញ)៖ នៅថ្ងៃពុធ ៩រោច និងថ្ងៃព្រហស្ប ត្តិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានបន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ២០២២-២០៣៥ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអគ្គលេខាធិការដ្ឋាន/លេខាធិការដ្ឋាននៃកំណែទម្រង់បីបូកមួយ។


កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ស៊ីនាដ អនុរដ្ឋលេខាធិការក្រសួងមុខងារសារធារណៈ និងជាប្រធានលេខាធិការដ្ឋាន គ.ក.រ ដោយមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី ខេត្ត និងប្រធានមន្ទីរមុខងារសាធារណៈ ដែលជាតំណាងក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ រាជធានី/ខេត្ត ទាំង២៥ រាជធានី/ខេត្ត និងឯកឧត្តម អស់លោក ដែលជាតំណាងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោក លោកស្រីជាអនុប្រធាន សមាជិកលេខាធិការដ្ឋាន គ.ក.រ និងអង្គភាពចំណុះ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១