«ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ វាយស្គរ អបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងមុខងារសាធារណៈ មានមោទកភាព និងក្តីសោមនស្សរីករាយជាទីបំផុត និងបានចូលរួមរៀបចំពិធីទូងស្គរជ័យអបអរសាទរ ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅខាងមុខបរិវេណទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ សូមអរគុណរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងក្រុមការងារ រួមទាំងប្រជាជនកម្ពុជាទាំងអស់ ដែលបានរួមកម្លាំងគ្នា ក្នុងស្មារតីខ្មែរតែមួយ និងខ្មែរធ្វើបាន ក្នុងការ ការពារ ថែរក្សាសម្បត្តិវប្បធម៌ បូរណភាពទឹកដី និងអធិបតេយ្យភាព ហើយរួមគ្នាជ្រោងទង់កម្ពុជាឲ្យកាន់តែមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។


គួររម្លឹកផងដែរថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ អរគុណសន្តិភាព

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១