សន្និបាតក្រសួងមុខងារសាធារណៈកំពុងដំណើរការ តាមរយៈបទបង្ហាញ របស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ជូនដល់អង្គសន្និបាត


បន្ទាប់ពីពិធីបើកសន្និបាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រួចមក ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ បានចែករំលែកបទពិសោធន៍ និងលទ្ធផលការងារ ជាព័ត៌មានសម្រាប់អង្គភាពដទៃទៀតបានទាញយកជាប្រយោជន៍ផង និងផ្លាស់ប្តូរយោបល់ ដើម្បីជាមូលដ្ឋានក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្រ និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំបន្តបន្ទាប់។


សម្រាប់ព្រឹកនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការធ្វើបទបង្ហាញដោយថ្នាក់ដឹកនាំជំនាញចំនួន៤ ប្រធានបទ រួមមាន៖ (១) ការគ្រប់គ្រងមុខងារសាធារណៈ (២) ការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (៣)ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ (៤) ការគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធឌីជីថល។


ក្រោយពីបានស្ដាប់នូវបទបង្ហាញសំខាន់ៗ អង្គសន្និបាតបន្តដំណើរការ តាមរយៈវេទិកាសំណួរ ចម្លើយ ដែលដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដើម្បីធ្វើការពិភាក្សា និងផ្លាស់ប្ដូរយោបល់ពីថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន នានាដែលមានវត្តមាននាព្រឹកនេះ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១