ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញចូលរួមពិនិត្យដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ លើកទី១០ នៃសាលាភូមិន្ទរដ្ឋបាល
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ Sek Layhong | កាលបរិច្ឆេទ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២
(ភ្នំពេញ)៖ នាថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈ មេប្រយោគសម្រាប់ដំណើរការនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០ នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមពិនិត្យដំណើរការប្រឡង ដែលបានរៀបចំ ធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
ការប្រឡងនេះត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់ ដោយមានកិច្ចសហការចូលរួមពីកម្លាំងសរុបនៃស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន រួមទាំងផ្នែកអប់រំ សុខាភិបាល ដើម្បីសម្រួលដល់ដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន ស្របតាមនីតិវិធី ធានាបានសណ្ដាប់ធ្នាប់ របៀបរៀបរយ តម្លាភាព សំដៅទទួលបានលទ្ធផលប្រកបដោយគុណភាពនិងប្រសិទ្ធភាព ជាពិសេសសុវត្ថិភាព បង្ការជំងឺកូវីដ-១៩ តាមវិធានការសុខាភិបាល៕