បេក្ខភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូ បានចែករំលែកបទពិសោធនៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈ ជូនដល់សិក្ខាកាមជាង២ពាន់នាក់ មកពីទូទាំងប្រទេស
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, សិក្ខាសាលា | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤
រយៈពេលមួយថ្ងៃពេញ បន្ទាប់ពីពិធីបើកសិក្ខាសាលា បេក្ខភាពនៃជ័យលាភីផ្តល់សេវាសាធារណៈគំរូ ទាំងវិស័យអប់រំ ទាំងវិស័យសុខាភិបាល បានចែករំលែកបទពិសោធនៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈ ជាព័ត៌មានសម្រាប់អង្គភាពដទៃទៀតបានទាញយកជាប្រយោជន៍ផង និងត្រៀមលក្ខណៈ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងការផ្តល់សេវាសាធារណៈគំរូ នៅពេលក្រោយៗទៀតផង។
បន្ទាប់ពីបទបង្ហាញចែករំលែកបទពិសោធទាំងអស់នេះ ពិធីបិទសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣ នឹងមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៕