កិច្ចប្រជុំពិភាក្សាកម្រិតអន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល»
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំកិច្ចប្រជុំពិភាក្សាកម្រិតអន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល» ដោយមានសមាសភាពអញ្ជើញមកពីក្រសួងស្ថាប័នចំនួន ០៨ សរុបប្រមាណ ២៦នាក់។ អនុក្រឹត្យនេះមានគោលបំណងកំណត់ឱ្យមានការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈ (ហៅកាត់ អ.ផ.ស) គំរូ ដើម្បីជំរុញការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃដំណើរការរបស់អង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល ឱ្យកាន់តែប្រសើរទ្បើង។