ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាការងារជាមួយតំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជា


ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងតំណាងធនាគារពិភពលោកនៅកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលធនាគារពិភពលោកប្រចាំនៅកម្ពុជា បានជួយគាំទ្រជាជំនួយបច្ចេកទេសនាពេលកន្លងមក រួមមាន៖ ១.កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ២.ការពិនិត្យផ្តល់យោបល់លើឯកសារកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ និង ៣.ការជួយរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គម្រោង HRMIS។


ជាលទ្ធផលកិច្ចប្រជុំបានសម្រេចលើការងារចំនួន៣ សំខាន់ៗរួមមាន៖ ១.សម្រាប់គម្រោងកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្ត នឹងត្រូវបញ្ចប់នៅខែមិថុនាឆ្នាំ២០២៤ខាងមុខ ហើយនឹងត្រូវប្រគល់ជូនសាលាភូមិន្ទរដ្ឋបាលជាអ្នកបន្តអនុវត្តគម្រោង ២.សហការផ្តល់យោបល់លើឯកសារកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ និង ៣.ការជួយរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គម្រោង HRMIS តំណាងធនាគារពិភពលោកនៅកម្ពុជា នឹងពិនិត្យលទ្ធភាពជួយពិនិត្យនិងផ្តល់យោបល់ជាបន្តក្នុងរយៈពេលសមរម្យមួយនាពេលខាងមុខ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១