ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញផ្តល់បាឋកថាស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ» ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល


(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញផ្តល់បាឋកថាក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ» ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល


ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលមានការចូលរួមពីឯកឧត្តម លោក ជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រសួងមុខងារសាធារណៈ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ព្រមទាំងនិស្សិត សរុបអ្នកចូលរួមមានចំនួនប្រមាណជាង ៣០០នាក់

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១