កំណែទម្រង់រដ្ឋបាល

ការកសាងរដ្ឋបាលសាធារណៈឲ្យកាន់តែមានភាបឆ្លើយតប ប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ​ព្រម​ជាមួយ​ការ​លើក​កំពស់​វប្ប​ធម៌​សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈរបស់មន្រីរាជការ ​ដើម្បី​ប្រែ​ក្លាយ​រដ្ឋ​បាល​សាធារណៈ​ឲ្យ​ទៅជា​អ្នក​ផ្តល់​សេវា​សាធារណៈ​ដ៏មានប្រសិទ្ធភាពដែលបម្រើ ប្រជាជនឲ្យកាន់តែប្រសើរឡើង គឺ​មិន​មែនត្រឹមតែ​ជា​ការ​ប្រាថ្នា​​របស់​រាជ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ​តែ​ក៏​ជា​សេចក្តី​រំពឹង​ចង់​បាន​របស់ប្រជាពលរដ្ឋផងដែរ។ ក្រសួងមុខងារ​សាធារណៈ​ក្នុង​នាម​ជា​សេនាធិការ​របស់​រាជ​ភិបាល​​ក្នុង​វិស័យ​មុខងារ​សាធារណៈ និងទទួលបន្ទុកដឹកនាំនិងសម្រប​សម្រួលការ​អនុវត្ត​កម្មវិធី​កែទម្រង់រដ្ឋបាល​សា​ធារ​ណៈ​​​មាន​​​កាតព្វ​​​កិច្ច​​ចម្បង​ក្នុង​ការ​រួមចំណែកសម្រេច​ឲ្យមាន​នូវការ​ប្រាថ្នារបស់រាជរដ្ឋាភិបាល​និង​ប្រជា​ពលរដ្ឋ។ តើយើងគួរធ្វើអ្វីខ្លះនិងដោយរបៀបណាដើម្បីឈាន​ទៅសម្រេច​ការ​ប្រាថ្នារួមនេះ?


កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ដែលត្រូវបានទទួលការអនុម័តដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈរដ្ឋមន្ត្រីគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការតម្រង់ទិសនៃសកម្មភាពកែទម្រង់រដ្ឋបាលសាធារណៈលើវិថីឆ្ពោះទៅរកសេចក្តីប្រាថ្នានោះ។ កម្មវិធីកំណែទម្រង់ដែលប្រសូត្រចេញពីគំនិតប្រាជ្ញាញាណនៃថ្នាក់ដឹកនាំនិងមន្ត្រីរាជការយើងបានឆ្លុះបញ្ចាំងយ៉ាងប្រាកដប្រជានូវស្ថានភាពបច្ចុប្បន្ន ដោយបានដាក់ចេញនូវសកម្មភាពអនុវត្តដ៏សមស្របជាដំណាក់កាលៗ ព្រមជាមួយសូចនាករបញ្ជាក់ពីវឌ្ឍនភាពការងារយន្តការអនុវត្តយន្ត ការតាមដាននិងវាយតម្លៃវឌ្ឍនភាពនៃការងារកែទម្រង់ជាប្រព័ន្ធផងដែរ។ ឈរលើកម្មវិធីជាតិដ៏ជាក់លាក់និងប្រាកដនិយមនេះ ការកែទម្រង់នឹងនាំមកនូវការផ្លាស់ ប្តូរទាំងបរិមាណ ទាំងគុណភាពបន្ថែមទៀត សម្រាប់ដំណើរការនៃរដ្ឋបាលសាធារណៈនិងការផ្តល់សេវាសាធារៈដល់ប្រជាពលរដ្ឋ។ លម្អិត...