វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំការពិពណ៌នាមុខតំណែង
សាលាភូមិន្ទរដ្ឋបាល៖ នាព្រឹកថ្ងៃទីទី២២ ខែសីហា ឆ្នាំ២០១៦ ក្រសួងមុខងារសាធារណៈនិងលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំការពិពណ៌នាមុខតំណែង ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ ដោយថ្ងៃទីមួយមានសិក្ខាកាមចូលរួមចំនួន៤៦រូបដែលរួមមានអគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ អនុប្រធាននាយកដ្ឋាន របស់ក្រសួងមុខងារសាធារណៈ និងថ្ងៃទីពីរមានសិក្ខាកាមចូលរួមចំនួន៧៥រូបដែលរួមមានប្រធានមន្ទីរនិងអនុប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃគ្រប់សាលារាជធានី ខេត្ត។
ឯកសារយោង៖