ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនជំនាញអប់រំកាយ និងកីឡា វិញ្ញាសាអនុវត្តន៍កីឡាត្រូវបានចាប់ផ្តើម


នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ វិញ្ញាសាអនុវត្តន៍កីឡា ថ្ងៃដំបូងត្រូវបានចាប់ផ្តើម ដែលមានបេក្ខភាព ១៤០នាក់ ចូលរួម ក្នុងការអនុវត្តលើវិញ្ញាសា ចំនួន៣ រួមមាន៖ ១.វិញ្ញាសាចោលដុំដែក ទម្ងន់៥គីឡូក្រាម សម្រាប់បុរស និងទម្ងន់៣គីឡូក្រាម សម្រាប់នារី ២.វិញ្ញាសាលោតចម្ងាយ បុរស-នារី និង ៣.វិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ សម្រាប់បុរស និង៨០ម៉ែត្រ សម្រាប់នារី។


ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការមណ្ឌលប្រឡងវិញ្ញាសាអនុវត្តន៍កីឡា បានជូនព័ត៌មានដល់អ្នកសារព័ត៌មានលើដំណើរការ និងនីតិវិធីការរៀបចំការប្រឡងប្រជែង វិញ្ញាសាអនុវត្តន៍កីឡា និងបានបញ្ជាក់ថា វិញ្ញាសាអនុវត្តន៍កីឡានេះ មានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១