ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំក្រសួងមួយចំនួនទៀត អញ្ជើញចូលរួមក្នុងពិធីចែកស្រូវពូជជូនបងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ទន្លេមេគង្គសម្រាប់ឆ្នាំ២០២០ នៅតាមបណ្តាក្រុង ស្រុកក្នុងខេត្តក្រចេះ


ខេត្តក្រចេះ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំក្រសួងមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងពិធី ចែកស្រូវពូជជូនបងប្អូនប្រជាពលរដ្ឋ ដែលមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ទន្លេមេគង្គសម្រាប់ឆ្នាំ២០២០ នៅតាមបណ្តាក្រុង ស្រុកក្នុងខេត្តក្រចេះ។ ពិធីនេះ បានរៀបចំនិងប្រព្រឹត្តទៅនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។