វីដេអូ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីការប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័ន ចំនួន៣
ស្ថិតនៅ៖ បណ្ណាល័យវីដេអូ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មការប្រឡងប្រជែង បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីការប្រកាសលទ្ធផលការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈដែលជាប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មាការ និងអនុគណៈកម្មការពាក់ព័ន្ធ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលកំណែស្ថិតក្នុងសាលាភូមិន្ទរដ្ឋបាល៕