សារជូនពររបស់សាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ នៃប្រទេសសិង្ហបុរី ជូនពរឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

កាលពីថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ (Lee Kuan Yew School of Public Policy) នៃប្រទេសសិង្ហបុរី បានសសេរសារជូនពរក្នុងឱកាសដែលឯកឧត្តម ព្រុំ សុខា ជាអតីតនិស្សិតអនុបណ្ឌិត ផ្នែកគ្រប់គ្រងសាធារណៈ (Master in Public Management) ឆ្នាំ២០០១ ត្រូវបានរដ្ឋសភានីតិកាលទី៦ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត និងត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។