បច្ចុប្បន្នភាព នៃប្រទីបក្រសួងមុខងារសាធារណៈ ដែលនឹងមានវត្តមានលើកដំបូងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក


ក្នុងអំឡុងពេលនៃការរៀបចំប្រទីបជាលើកដំបូងរបស់ក្រសួងមុខងារសាធារណៈ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំប្រទីបក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូក្រសួង ចុះពិនិត្យលើវឌ្ឍនភាពនៃការដំឡើងប្រទីបរបស់ក្រសួងមុខងារសាធារណៈ កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


គិតមកដល់ពេលនេះ ប្រទីបក្រសួងមុខងារសាធារណៈ ត្រូវបានរៀបចំរចនា និងតម្លើងបានជិតរួចរាល់ទាំងស្រុងហើយ នៅសល់តែកិច្ចការចុងក្រោយមួយចំនួនដែលត្រូវបង្ហើយតែប៉ុណ្ណោះ។


គួររំលឹកផងដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងមានការបណ្តែតប្រទីបរបស់ក្រសួង ស្ថាប័ន នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង នាវេលាក្រោយថ្ងៃអស្តង្គតក្នុងអំឡុងពេលទាំង៣ថ្ងៃ នៃព្រះរាជពិធី៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១