វីដេអូ៖ ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលសម្រាប់ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និង ដឹកជញ្ជូន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែប្រព្រឹត្តទៅគួរជាទីមោទនៈ តាមគោលការណ៍ដែលបានកំណត់ ហើយឆ្លុះបញ្ចាំងពីសមត្ថភាពរបស់បេក្ខជនម្នាក់ៗ។ ការប្រឡងប្រជែង៣ក្រសួង-ស្ថាប័ននេះ ធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នា


វីដេអូ៖ ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលសម្រាប់ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និង ដឹកជញ្ជូន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែប្រព្រឹត្តទៅគួរជាទីមោទនៈ តាមគោលការណ៍ដែលបានកំណត់ ហើយឆ្លុះបញ្ចាំងពីសមត្ថភាពរបស់បេក្ខជនម្នាក់ៗ។ ការប្រឡងប្រជែង៣ក្រសួង-ស្ថាប័ននេះ ធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤ និងបានប្រើរយៈពេលកែសន្លឹកកិច្ចការចំនួន៥ថ្ងៃនៅមណ្ឌលកំណែ ក្នុងសាលាភូមិន្ទរដ្ឋបាល។


បេក្ខជនដែលជាប់ជាស្ថាពរសម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ មានចំនួន ៣៣នាក់ , ក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៩៩នាក់ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៥២នាក់ ។ បន្ទាប់ពីទទួលប្រកាសលទ្ធផលជាស្ថាពរហើយ គណៈកម្មការរៀបចំការប្រឡងប្រជែង អនុញាតិឱ្យបេក្ខជនអាចដាក់ពាក្យស្នើសុំពិនិត្យសន្លឹកកិច្ចការរបស់ខ្លួនបានក្នុងរយៈពេលមួយសប្តាហ៍ មុននឹងឈានដល់នីតិវិធីបន្ទាប់ដូចជា ការពិនិត្យសុខភាព ឬពិនិត្យសារធាតុញៀនជាដើម៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១