ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អញ្ជើញបើកវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ


ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។


ការប្រឡងប្រជែងនាថ្ងៃនេះ មានបេក្ខជនចូលរួមចំនួន ២៤៧៩ អង្គ/នាក់ (ស្រី ១១៩៩នាក់) មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស។ ការប្រឡងចាប់ផ្តើមនាវេលាម៉ោង ២:០០ នាទីរសៀល លើវិញ្ញាសាដែលពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ ក្រុមនីតិវិធីព្រហ្មទណ្ឌច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់មួយចំនួនទៀតរួមទាំងការវិភាគបទល្មើស ចំណេះដឹងទូទៅ ភាសាអង់គ្លេស និងកុំព្យូទ័រ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១