គណៈកម្មការរៀបចំការប្រឡងប្រជែង ប្រជុំពិនិត្យពិភាក្សាលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការចំនួន ៣ ក្រសួង-ស្ថាប័ន


ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងសារធារណការនិងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២៣ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ។


កិច្ចប្រជុំពិភាក្សាពិនិត្យឯកភាពលើការងារសំខាន់ៗដែលនឹងត្រូវគិតគូរក្នុងដំណើរការរៀបចំការប្រឡងនាពេលខាងមុខមានដូចជា៖ ១)ការពិនិត្យសម្រេចបញ្ជីឈ្មោះបេក្ខជនប្រឡងប្រជែង ២)កំណត់ទីតាំងមណ្ឌលប្រឡងនិងកំណែវិញ្ញាសា ៣)ដំណើរការរៀបចំវិញ្ញាសាប្រឡងនិងសម្ភារៈគាំទ្រដំណើរការប្រឡង និង ៤)ការរៀបចំគណៈកម្មការនិងអនុគណៈកម្មការនានា។


សូមរម្លឹកផងដែរថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួង-ស្ថាប័នទាំង៣ នឹងប្រព្រឹត្តទៅនៅតាមការបរិច្ឆេទដូចខាងក្រោម៖


– ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ប្រឡងប្រជែង អង្គភាពប្រឆាំងអំពើពុករលួយ


– ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ប្រឡងប្រជែង ក្រសួងសាធារណការ និងដឹកជញ្ជូន


– ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ប្រឡងប្រជែង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១