គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី៣១ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣ នឹងឈប់ទទួលពាក្យនៅថ្ងៃនេះ វេលាម៉ោង ៥:០០ល្ងាច ជាកំហិត

គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី៣១ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣ នឹងឈប់ទទួលពាក្យនៅថ្ងៃនេះ វេលាម៉ោង ៥:០០ល្ងាច ជាកំហិត

គណៈកម្មការរៀបចំការប្រឡងប្រជែងសូមរម្លឹក ក៏ដូចជាជូនដំណឹងដល់សាធារណជនថា នៅថ្ងៃនេះប្រព័ន្ធជ្រើសរើសបេក្ខជនដាក់ពាក្យចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី៣១ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣ នឹងត្រូវបានបិទដំណើរការទទួលពាក្យ។ ក្នុងន័យនេះគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី៣១ សូមជម្រាបដល់សាធារណជនដែលមានបំណងដាក់ពាក្យប្រឡងប្រជែង សូមរួសរាន់ដាក់ពាក្យឱ្យបានទាន់ពេលវេលា ពោលគឺឱ្យបានមុនថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ល្ងាច។

ដើម្បីដាក់ពាក្យប្រឡងប្រជែង បេក្ខជនចូលតាមរយៈ (១) ប្រព័ន្ធអនឡាញ៖ (link)៖ https://lms.era.gov.kh/qrlink/32 ឬ (២)ទាក់ទងមកមន្ទីរមុខងារសាធារណៈតាមបណ្តាខេត្ត ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារច្បាប់ដើម។

បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរសព្ទ ឬប្រព័ន្ធ Telegram៖ ០៧៨ ២៤៣ ២៣៥, ០១២ ៨៤៣ ១១៤៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១