២សប្តាហ៍កន្លងមកនេះ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន២៥០កន្លែង កំពុងទទួលបានការចាប់អារម្មណ៍


២សប្តាហ៍កន្លងមកនេះ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន២៥០កន្លែង កំពុងទទួលបានការចាប់អារម្មណ៍ និងទទួលបានបេក្ខភាពចុះឈ្មោះប្រឡងបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដើម្បីចូលរួមផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់បេក្ខជន និងសាធារណជន គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្ម សូមជូនវីដេអូណែនាំ មួយបន្ថែមទៀត ដែលរៀបរាប់អំពីរបៀបពិនិត្យពាក្យស្នើសុំ និងទទួលសាលាកបត្រប្រឡងប្រជែងជាមន្ត្រីកសិកម្មតាមប្រព័ន្ធអនឡាញ ដែលមាន៣ចំណុចគឺ៖ (១) ករណីពាក្យស្នើរបស់បេក្ខជនបំពេញមិនបានត្រឹមត្រូវ (២) ការបង់ថ្លៃសេវារដ្ឋបាលដើម្បីទទួលបានសិទ្ធិចូលប្រឡង (៣) ការទាញយកសាលាកបត្រ។


គួររំលឹកថា ការទទួលចុះឈ្មោះប្រឡងប្រជែង ចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងឈប់ទទួលពាក្យនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដើម្បីដាក់ពាក្យប្រឡងប្រជែង បេក្ខជនចូលតាមរយៈ (១) ប្រព័ន្ធអនឡាញ៖ ចុចទីនេះ ឬ (២)ទាក់ទងមកមន្ទីរមុខងារសាធារណៈតាមបណ្តាខេត្ត ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារច្បាប់ដើម។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១