ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ដឹកនាំប្រតិភូក្រសួងគោរពវិញ្ញាណក្ខន្ធ ឧបាសក សួន ឡេន


ខេត្តក្រចេះ៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានដឹកនាំប្រតិភូក្រសួងគោរពវិញ្ញាណក្ខន្ធឧបាសក សួន ឡេន ត្រូវជាឪពុកបង្កើត ឯកឧត្ដម សួន រ៉ានី អនុរដ្ឋលេខាធិការ និងលោក សួន រស្មី ប្រធាននាយដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ នៅវត្ដព្រះច័ន្ទរាជា ស្ថិតនៅភូមិកោះកណ្ដុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១