ពិធីប្រារព្ធព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ

photo_2016-10-15_09-26-25

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមចូលរួមចំណែកជាមួយប្រជាជាតិកម្ពុជាទាំងមូលក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដែលទ្រង់បានយាងចូលទីវង្គតកាលពីថ្ងៃទី១៥ ខែតុលា ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សាដោយព្រះជរាពាធ។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយឧទ្ទិសបួងសួងដល់ព្រះវិញ្ញាណក្ខន្ទ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ​ សម្តេចព្រះនរោត្តម សីហនុ សូមព្រះអង្គទ្រង់សោយសុខក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១