ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យ នស/រកត១០២៣/២៣១២ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

អត្ថបទសង្ខេប៖


ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យ នស/រកត១០២៣/២៣១២ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សរសេរអក្សរកាត់ថា គ.ក.ស ត្រូវបានបង្កើតឡើងដើម្បីដឹកនាំនិងសម្របសម្រួលការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។ សមាសភាពនិងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ គ.ក.ស មានរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានដឹកនាំ រួមជាមួយសមាសភាពជាថ្នាក់ដឹកនាំផ្សេងៗទៀត នៃក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀតចូលរួម។ គ.ក.ស បានបែងចែកអនុគណៈកម្មាធិការចំនួន៤ ដើម្បីជួយបំពេញការងារ រួមមាន៖ (១). អនុគណៈកម្មាធិការបរិវត្តកម្មសេវាសាធារណៈនិងនវានុវត្តន៍ (២). អនុគណៈកម្មាធិការឧត្ដមភាពសេវាសាធារណៈ (៣). អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស (៤). អនុគណៈកម្មាធិការសមត្ថភាពមន្ត្រី។

លេខលិខិត៖ នស/រកត ១០២៣/២៣១២

កាលបរិច្ឆេទ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣


ទាញយកឯកសារ៖ PDF File: ទាញយក | Download 11 MB

ភ្ជាប់តេទ្បេក្រាម: Join Telegram

ចំនួនអ្នកទស្សនា៖​ 2958 Views

ត្រទ្បប់ក្រោយ៖

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១