អបអរសាទរទិវាគ្រូបង្រៀន!


ជូនចំពោះ លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលខិតខំប្រឹងប្រែង លះបង់ អស់ពីកម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលគ្រាប់ពូជនៃអនាគតកម្ពុជាយើង! យើងខ្ញុំទាំងអស់គ្នា ជាមន្ត្រីរាជការស៊ីវិល សូមយកឱកាសនៃទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» ថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ ក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រពេញមួយជីវិត។ ការលះបង់ និងការប្តេជ្ញាចិត្តរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបង្ហាត់បង្ហាញ បង្រៀន បង្វឹក និងបំផុសគំនិតដល់សិស្សានុសិស្សទាំងអស់ បានធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាទទួលបានចំណេះ ជំនាញ និងពុទ្ធិ ហើយក្លាយជាបញ្ញវន្ត និងមានឱកាសបានចូលបម្រើជាតិមាតុភូមិពោរពេញដោយសមត្ថភាព និងមោទកភាព។


លោកគ្រូ អ្នកគ្រូ ទាំងអស់គ្នា គឺជាសសរស្តម្ភនៃការអប់រំធនធានមនុស្សរបស់យើង ហើយការរួមចំណែករបស់លោកគ្រូ អ្នកគ្រូ គ្រប់ដំណាក់កាលនៃដំណើរការកែទម្រង់វិស័យអប់រំ ពិតជាមានសារៈសំខាន់ជាអនេកក្នុងការកសាងអនាគតកម្ពុជាដ៏ត្រចះត្រចង់។


#HappyTeachersDay #CivilService #Education #Future

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១