ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាកុសលចិត្តាពុទ្ធសានូបត្ថម្ភក៍ ពេន យុត ម្តាយក្មេក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន


(ភ្នំពេញ)៖នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា និងថ្នាក់ដឹកនាំ ក្រសួងមុខងារសាធារណៈ តំណាងឱ្យមន្ត្រីរាជការទាំងអស់ នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាកុសលចិត្តាពុទ្ធសានូបត្ថម្ភក៍ ពេន យុត ជាម្តាយក្មេក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅភូមិគ្រឹះលេខ៣៨ ផ្លូវ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១