ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការ និងឯកឧត្តម ជ្រឿ សុខលាង អនុរដ្ឋលេខាធិការ អញ្ជើញនាំយកនូវបច្ច័យ និងសាររំលែកមរណទុក្ខ ជូនដល់ក្រុមគ្រួសារសពលោក នូ សុផល និងក្រុមគ្រួសារសពភរិយាលោក ស៊ុ ជួន


ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការ និងឯកឧត្តម ជ្រឿ សុខលាង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានអញ្ជើញនាំយកនូវបច្ច័យ និងសាររំលែកមរណទុក្ខរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ជូនដល់ក្រុមគ្រួសារសពលោក នូ សុផល អភិបាលរងស្រុកស្នួល ត្រូវជាកូនប្រុស ឯកឧត្ដម នូ ភឿង និងក្រុមគ្រួសារសពភរិយាលោក ស៊ុ ជួន ប្រធានក្រុមប្រឹក្សាស្រុកស្នួលផងដែរ៕ ហ្វេសប៊ុកៈ https://bit.ly/3PLIUn8

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១