វគ្គបណ្តុះបណ្តាលលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលនៅខេត្តព្រះវិហារ



ខេត្តព្រះវិហារ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ មន្ទីរមុខងារសាធារណៈខេត្ត និងរដ្ឋបាលខេត្តព្រះវិហារ បានសហការរៀបចំពិធី
ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ក្រោមអធិបតីភាពឯកឧត្តម ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួង
មុខងារសាធារណៈ ដោយមានសិក្ខាកាមចូលរួមជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំវិញខេត្តប្រមាណ ១៥០រូបពិធីនេះរៀបចំឡើងក្នុងគោលបំណងឱ្យ
ថ្នាក់ដឹកនាំនិងមន្រ្តីរាជការបានជ្រួតជ្រាបពីខ្លឹមសារសំខាន់ៗនៃលិខិតបទដ្ឋានគតិយុត្តទាំងនោះដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចូលរួមអនុវត្ត
ឱ្យមានប្រសិទ្ធភាព។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១