ក្រសួងមុខងារសាធារណៈ រៀបចំដាក់តាំងពិព័រណ៍ «ការងារដើម្បីឈ្វេងយល់អំពីតួនាទី និងភារកិច្ចមន្ត្រីរាជការស៊ីវិល និងផលិតភាពជាតិ ឆ្នាំ២០២៣»


សូមអញ្ជើញបងប្អូន សិស្ស និស្សិត និងសាធារណជន ចូលរួមទស្សនាស្តង់ព័ត៌មានរបស់ក្រសួងមុខងារសាធារណៈ ដើម្បីឈ្វេងយល់អំពីតួនាទី និងភារកិច្ចមន្ត្រីរាជការស៊ីវិល ឬទទួលបានព័ត៌មានដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិល នៅក្នុង«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣» នៅកោះពេជ្រ អគារ A។


ក្រសួងមុខងារសាធារណៈ មានកិត្តិយស សូមជម្រាបសាធារណជនជ្រាបថា ក្រសួងមុខងារសាធារណៈកំពុងដាក់តាំងបង្ហាញសកម្មភាព និងសមិទ្ធផលនានា ក៏ដូចជារីករាយក្នុងការផ្តល់ព័ត៌មាននានាជុំវិញតួនាទី និងភារកិច្ចរបស់មន្ត្រីរាជការស៊ីវិល និងឱកាសនានាដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិល។ សាធារណជន អាចអញ្ជើញសាកសួរព័ត៌មាននៅស្តង់ព័ត៌មានរបស់ក្រសួងមុខងារសាធារណៈនៅក្នុងព្រឹត្តិការណ៍ការងារដ៏ធំជាងគេប្រចាំឆ្នាំ២០២៣ គឺ«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣» ដែលជាវេទិកាប្រមូលផ្តុំឱកាសការងារ និងឱកាសនានាដ៏ច្រើនសន្ធឹកសន្ធាប់នៅទីតាំងតែមួយ ពេលវេលាតែមួយ នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ អគារ A ផ្នែកខាងក្រោយ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១