លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងមុខងារសាធារណៈ បានចូលរួមសិក្ខាសាលាតាមរយៈអនឡាញ រយៈពេល ០២ ថ្ងៃ ស្ដីពីយេនឌ័រក្នុងអភិបាលកិច្ចសម្រាប់អ្នកធ្វើនយោបាយ (Gender Inclusive Governance for Policymakers) របស់កម្មវិធី e-ITEC នៃប្រទេស¬ឥណ្ឌា


រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងមុខងារសាធារណៈ បានចូលរួមសិក្ខាសាលាតាមរយៈអនឡាញ រយៈពេល ០២ ថ្ងៃ ស្ដីពីយេនឌ័រក្នុងអភិបាលកិច្ចសម្រាប់អ្នកធ្វើនយោបាយ (Gender Inclusive Governance for Policymakers) របស់កម្មវិធី e-ITEC នៃប្រទេស¬ឥណ្ឌា និងមានសមាសភាពចូលរួមពីមន្ត្រីជាន់ខ្ពស់ក្នុងកម្រិតអ្នកធ្វើនយោបាយចំនួន ៥១ នាក់ របស់បណ្តាប្រទេសសមាជិក ITEC ចំនួន១៧ ប្រទេស ហើយនិងមានការផ្តល់ជាកិត្តិយសចូលរួមបើកម្មវិធីដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្រ្តី នៃក្រសួងអភិវឌ្ឍន៍ស្រ្តី និងកុមារ របស់ប្រទេសឥណ្ឌា ។


ខ្លឹមសារសំខាន់នៃសិក្ខាសាលានេះរួមមាន៖

• យេនឌ័រក្នុងអភិបាលកិច្ច

• ភាពមិនស្មើភាពគ្នារបស់យេនឌ័រនៅក្នុងគ្រួសារ សហគមន៍ ទីផ្សារ និងរដ្ឋ

• ការការពារស្រ្តីពីការប្រើអំពើហិង្សា

• ការលើកកម្ពស់តួរនាទីរបស់ស្រ្តីឱ្យមានភាពស្មើគ្នានៅក្នុងសង្គម

• ការផ្តល់សិទ្ធិអំណាច និងឱកាសការងារដល់ស្រ្តី

• យេនឌ័រ និងការអភិវឌ្ឍ

• ការវិភាគយេនឌ័រផ្អែកលើភាពមិនស្មើភាពគ្នាលើពិភពលោក

• ទំនាក់ទំនងរវាងយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច

• ទំនាក់ទំនងរវាងយេនឌ័រ និងការអភិវឌ្ឍសង្គម-វប្បធម៌

***ការចែករំលែកបទពិសោធន៍ Case study អំពីស្ត្រីនៅក្នុងអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ របស់ប្រទេសឥណ្ឌា ដោយផ្តោតសំខាន់លើ៖

• ភាពជាអ្នកដឹកនាំរបស់ស្រ្តី

• ការលើកម្ពស់ស្រ្តី ក្នុងការបញ្ចេញមតិជាសាធារណៈ

• សារៈសំខាន់របស់ស្រ្តីក្នុងការអភិវឌ្ឍន៍

• ការដោះស្រាយបញ្ហាប្រឈមរបស់ស្រ្តី

• ការបណ្តុះបណ្តាលស្ត្រីឱ្យកាន់នូវមុខតំណែងគ្រប់គ្រង

• ការផ្តល់ Quota ដល់ស្រ្តី

• ការបញ្រ្ជាបយេនឌ័រក្នុងគោលនយោបាយសាធារណៈ

• ការផ្តល់សិទ្ធិដល់ស្ត្រីនៅក្នុងការទទួលកម្មសិទិ្ធកាន់កាប់អចលនទ្រព្យ បោះឆ្នោត និងអប់រំ

• ការផ្តល់ប្រាក់បៀវត្សស្មើរភាពរវាងបុរស និងស្រ្តីក្នុងវិស័យឯកជន

សិក្ខាសាលាខាងលើ បញ្ចប់ដោយជោគជ័យ និងក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយស្មារតីសាមគ្គី ភាពគ្នាខ្ពស់។

ព័ត៌មានទាក់ទង