កិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណ:


រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមុខងារសាធារណៈ បានបើកកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណ: ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: និងមានការចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ និងមន្ត្រីជំនាញមួយចំនួន។