ឯកឧត្តម គង់ សុភី អញ្ជើញធ្វើបទឧទ្ទេសនាមស្ដីពី ទស្សនទាននៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ
ស្ថិតនៅ៖ កំណែទម្រង់រដ្ឋបាល, ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, សកម្មភាព | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ អង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិសង្គមកិច្ច ឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការកែទម្រង់រដ្ឋបាលសារធាណៈ នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញធ្វើបទឧទ្ទេសនាមស្ដីពី «ទស្សនទាននៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ» ដើម្បីបង្កើនចំណេះដឹងបន្ថែមដល់សាស្រ្ដាចារ្យ និងនិស្សិត ដែលកំពុងសិក្សាជំនាញរដ្ឋបាលសាធាណៈ និងគ្រប់គ្រងសាធារណៈ ក្នុងដេប៉ាតឺម៉ងគោលនយោបាយនិងអភិបាលកិច្ច នៃវិទ្យាស្ថានជាតិសង្គមកិច្ច សរុបចំនួនប្រមាណ ១២០នាក់ (ស្រ្តី ៤០នាក់) ។