វគ្គ​បណ្តុះ​បណ្តាល​សម្រាប់​មន្រ្តី​រាជ​ការ​ក្រប​ខណ្ឌ​ថ្មី​​ឆ្នាំ​២០១៤​


       រាជធានីភ្នំពេញ៖ កាលពីថ្ងៃច័ន្ទ ទី០២ ដល់ថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីរាជការក្របខណ្ឌថ្មី ឆ្នាំ២០១៤។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅអស់រយៈពេល ៤ថ្ងៃពេញ ដែលមានសមាសភាពចូលរួមមកពីមន្រ្តីរាជការក្របខណ្ឌថ្មីឆ្នាំ២០១៤ របស់ ក្រសួងមុខងារសាធារណៈ សរុបចំនួន ៦១នាក់ និងបានបញ្ចប់ដោយជោគជ័យចំនួន ៤៨នាក់ ក្នុងនោះស្រ្តីចំនួន ១២នាក់ ក្នុងគោលដៅផ្តល់នូវចំណេះដឹងរួមមាន កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ រចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័នរដ្ឋ ការផ្តល់សេវាសាធារណៈតាមរយៈ ការិយាល័យច្រក ចេញចូលតែមួយ ការគ្រប់គ្រងធនធានមនុស្ស នីតិវិធីប្រឡង ចូលក្របខណ្ឌរដ្ឋ ការដំឡើងថ្នាក់ ការចូលនិវត្តន៍ ច្បាប់ឈប់សម្រាករបស់មន្ត្រីរាជការ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីមន្រ្តីមានចំណេះដឹងគ្រប់គ្រាន់ ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន ព្រមទាំងតម្រង់ទិសអោយស្របទៅនឹងវិស័យការងារ ដែលមន្រ្តីថ្មីនោះបាននិងកំពុងបម្រើការងារក្នុងអង្គភាពរបស់ខ្លួនបានទទួលនូវប្រសិទ្ធភាពខ្ពស់។


      នារសៀលថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែឆ្នាំដដែល ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាអនុប្រធានអចិន្ត្រៃណ៍នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ តំណាងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានធ្វើការបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនប័ត្រជូនមន្រ្តីរាជការក្របខណ្ឌថ្មី ឆ្នាំ២០១៤ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យផងដែរ៕

មើលបណ្ណាល័យរូបភាព៖ វគ្គ​បណ្តុះ​បណ្តាល​សម្រាប់​មន្រ្តី​រាជ​ការ​ក្រប​ខណ្ឌ​ថ្មី​​ឆ្នាំ​២០១៤

ឯកសារយោង៖

១-របៀបវារៈ វគ្គបណ្តុះបណ្តាលដំបូងសម្រាប់មន្ត្រីរាជការស៊ីវិលក្របខណ្ឌថ្មីឆ្នាំ២០១៤

២-កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨

៣-បទបង្ហាញដោយឯកឧត្តម គង់ សុភី

៤-រចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័នរដ្ឋ

៥-ការចូលនិវត្តន៍

៦-ការឈប់សម្រាករបស់មន្ដ្រីរាជការ

៧-គោលនយោបាយស្តីពីការអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ

៨-ទស្សនាទានការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ

៩-ការធ្វើផែនការ និងនីតិវិធីនៃការជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១