សិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្លាស់ប្តូរ”


រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃ អង្គារ ២រោច ខែមិគសិរ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ គ.ស. ២០១៧ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានកិច្ចសហប្រតិបត្តិការរវាង ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈនៃប្រទេសសិង្ហបុរី បានរៀបចំបើកសិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្លាស់ប្តូរ” ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។ សិក្ខាសាលានេះ មានគោលបំណងដើម្បីបន្តការបណ្តុះបណ្តាលជាប្រព័ន្ធ និងជាកាតព្វកិច្ច របស់រដ្ឋាភិបាលសម្រាប់ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ និងអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត។ សមាសភាពចូលរួមនៃអង្គសិក្ខាសាលានេះរួមមាន ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ ក្រសួងស្ថាប័នចំនួន៧ កម្រិតអគ្គនាយក អគ្គលេខាធិការ អគ្គាធិការ និងអភិបាលនៃគណៈអភិបាល រាជធានី-ខេត្តចំនួន១៣​ ហើយនឹងមានការចូលរួមធ្វើបទបង្ហាញដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលសិង្ហបូរី ដែលមានបទពិសោធន៍ និងជំនាញយូរឆ្នាំលើការងារគោលនយោបាយ ការដឹកនាំគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ននិងធនធានមនុស្សក្នុងវិស័យសាធារណៈនៃប្រទេសសិង្ហបុរី ដែលកំពុងនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៥ ខែធ្នូ ដល់ថ្ងៃទី០៨​ ខែធ្នូ ឆ្នាំ២០១៧។

មើលបណ្ណាល័យរូបភាពៈ សិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្លាស់ប្តូរ”

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១