អបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម» ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអាន និងការសរសេរ
ស្ថិតនៅ៖ ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥

ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ធ្លាប់បានលើកឡើងថា “តាមរយៈការកែទម្រង់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្នុងនីតិកាលទី៧ នេះ បានរំញោចឱ្យបេក្ខជន យ៉ាងហោចណាស់ ១១ម៉ឺននាក់ បានអានសៀវភៅ សម្រាប់ត្រៀមខ្លួនការប្រឡងប្រជែង។” “អានគឺជាជីវិត អានគឺជាសេចក្តីសង្ឃឹម អានគឺជាអ្វីគ្រប់យ៉ាងសម្រាប់ពួកយើង” ឯកឧត្តមបន្ថែម។
ខាងលើនេះ ជាការដកស្រង់ខ្លឹមសារចេញពីវីដេអូនៃកិច្ចសម្ភាសជាមួយ ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។ សូមអញ្ជើញទស្សនាវីដេអូទាំងស្រុង តាមរយៈតំណរជូនភ្ជាប់៖ https://www.facebook.com/share/r/15o1RKtWyc/