អបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៧ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

សូមសម្តែងរំលឹកដឹងគុណចំពោះបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ដែលបានពលី លះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី ដ៏សម្បូរបែប បន្សល់ទុកជាមរតកដ៏មានមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។

កូនខ្មែរគ្រប់ៗរូបមានកិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាពិសេសយុវជនជាទំពាំងស្នងឫស្សី ដែលជាម្ចាស់កេរតំណែលដ៏ថ្លៃថ្លានេះ ចូលរួមអភិរក្ស លើកស្ទួយសម្បត្តិវប្បធម៌ខ្មែរឱ្យកាន់តែខ្ទរខ្ទារឡើង និងបន្តនិរន្តរភាពតទៅ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១