ឆ្ពោះទៅកាន់ការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ ដែលជាវិធានគន្លឹះទី៣ នៅក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ


ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះទី៣ នៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពោលគឺការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មនៅក្នុងរដ្ឋបាលសាធារណៈ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សាផ្តល់មតិជាធាតុចូលសំខាន់ៗ ក៏ដូចជាឯកសារគតិយុត្តពាក់ព័ន្ធនានា ក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ»។

កិច្ចប្រ​ជុំនេះ គឺជាការពិនិត្យទៅលើសេចក្តីព្រាងអនុក្រឹត្យលម្អិត ធ្វើយ៉ាងណាពន្លឿនការរៀបចំអនុក្រឹត្យនេះ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យឆាប់សម្រេចបាននូវសមិទ្ធផលនៃការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១